ខេត្តសៀមរាប ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង លោកស្រី ង្វៀន ធីថាញ់ (Nguyen Thi Thanh) សមាជិកគណៈកម្មាធិការមជ្ឈឹម នៃបក្សកុម្មុយនិស្តវៀតណាម ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ជាប្រធានគណៈកម្មការទទួលបន្ទុកការងារ រដ្ឋសភា និងជាអនុប្រធានគណៈចាត់តាំងមជ្ឈឹម បានអញ្ជើញទស្សនាអង្គរវត្ត នៃខេត្តសៀមរាប នារសៀលថ្ងៃ ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។
គួរំលឹកដែរថា គណៈប្រតិភូបានអញ្ជើញមកបំពេញទស្សនៈកិច្ចជាផ្លូវការរយៈពេល ៤ថ្ងៃ គិតចាប់តាំងពី ថ្ងៃទី ០១-០៤ ខែសីហា ឆ្នាំ២០២២ ក្នុងរយៈពេលបំពេញទស្សនៈកិច្ចនេះ គណៈប្រតិភូបានចូលជួប សម្តែងការគួរសមជាមួយ ៖
១.លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម
២.សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា
៣.សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
៤.សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
និងតាមកម្មវិធីមួយចំនួនទៀតដែលបានគ្រោងទុក ហើយគណៈប្រតិភូនឹងចាកចេញពីព្រះរាជាណចក្រ កម្ពុជា ត្រឡប់ទៅកាន់មាតុប្រទេសវិញនៅថ្ងៃស្អែក ៕
ដោយ ៖ សិលា