ភ្នំពេញ ៖ អំណាចវ៉ៃតូរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ គឺជា «អំណាចនៃសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (រួមមាន ចិន បារាំង រុស្ស៊ី សហរដ្ឋអង់គ្លេស និងសហរដ្ឋអាម៉េរិក) ធ្វើការវ៉ៃតូរាល់សេចក្តីសម្រេចសំខាន់ៗ»។
វាអាចកើតឡើងបានផងដែរ ដើម្បីការគ្រប់គ្រងអាវុធនុយក្លេអែរ ក្រោមលក្ខខណ្ឌនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ដែលហៅថា (NPT)។
ទោះបីជាយ៉ាងណា អវត្តមានរបស់សមាជិកអចិន្រ្តៃយ៍ មិនអាចរារាំងដល់សេចក្តីព្រាងសេចក្តីសម្រេចណាមួយដែលចេញពីការអនុម័តរួចហើយនោះឡើយ។
អំណាចវ៉ៃតូនេះ មិនអាចប្រើ ដើម្បីបោះឆ្នោតជ្រើសរើសនីតិវិធី ជាការកំណត់ដោយសមាជិកអចិន្ត្រៃយ៍ខ្លួនឯងឡើយ។
សមាជិកអចិន្រ្តៃយ៍ អាចធ្វើការជំទាស់បិទផ្លូវផងដែរនូវការជ្រើសរើសអគ្គលេខាធិការ តាមរយៈវ៉ៃតូផ្លូវការគឺមិនចាំបាច់ឡើយ នៅកំឡុងពេលការវ៉ៃតូដែលប្រព្រឹត្តពីធីដោយបិទទ្វា។
អំណាចវ៉ៃតូ គឺជាការចម្រូងចម្រាស»»
ក្រុមអ្នកគាំទ្រ បានចាត់ទុកថា អំណាចវ៉ៃតូ ជាអ្នកគាំពារស្ថេរភាពអន្តរជាតិ ពិនិត្យតាមដានប្រឆាំងនឹងកិច្ចអន្តរាគមន៍យោធា និងកិច្ចការពារដ៏សំខាន់ប្រឆាំងនឹងការត្រួតត្រារបស់សហរដ្ឋអាមេរិក។
ក្រុមអ្នករិះគន់បានចាត់ទុកថា អំណាចវ៉ៃតូ គឺជាធាតុមិនប្រជាធិបតេយ្យបំផុតរបស់អង្គការសហប្រជាជាតិ ក៏ដូចជាមូលហេតុចម្បងនៃភាពអសកម្មលើឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ព្រោះវាមានប្រសិទ្ធភាពរារាំងសកម្មភាពរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងសមាជិកអចិន្ត្រៃយ៍ និងសម្ព័ន្ធមិត្តរបស់ពួកគេ៕
ដោយ ៖ សហការី