ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខណ្ឌ​ដូនពេញ ​៖​ សេចក្តីសុខរបស់ប្រជាពលរដ្ឋ ក្នុងការបើកបរ ប្រកបដោយសុវត្ថិភាព គឺជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ផេកហ្វេសប៊ុកផ្លូវការរបស់លោក​ សុខ​ ពេញវុធ​ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០៤​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ សេចក្តីសុខរបស់ប្រជាពលរដ្ឋ ក្នុងការបើកបរ ប្រកបដោយសុវត្ថិភាព គឺជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន​។ 

ជាក់ស្ដែង​ នៅព្រឹក​នេះលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំមន្ត្រីជំនាញសាធារណៈការខណ្ឌ សហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះត្រួតពិនិត្យជាក់ស្តែង និង ធ្វើការជួលជុលផ្លូវសំបុកមាន់នៅមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវលេខR៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយផ្លូវនេះទទួលរងការខូចខាត ដោយកត្ដាអាកាសធាតុ និងការវិនិយោគកើនយ៉ាងគំហុក។ 

ជាលទ្ធផល មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជួសជុលគ្រឹះក្រោម  នៃផ្លូវនេះតាមលក្ខណៈបច្ចេកទេស និងបានអ៊ុតកៅស៊ូបេទីមីណឺ ឱ្យ​បានរួចរាល់នាព្រឹកនេះ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរប្រកបដោយសេចក្ដីសុខសុវត្ថិភាព ផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖