ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខណ្ឌ​កំបូល​​ ចុះពិនិត្យមេីលសកម្មភាពដាក់លូ​ជាបណ្តោះអាសន្ន និងជួសជុលផ្លូវ​ ដេីម្បីដោះស្រាយសំណូមពរ​ និងសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ​

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ព្រមទាំងលោក សេង គន្ធ អភិបាលរងខណ្ឌ នៅព្រឹកថ្ងៃសុក្រ​ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥​ ខែសីហា ឆ្នាំ២០២២នេះ​ បានដឹកនាំមន្ត្រីសាលាខណ្ឌ​ និងសង្កាត់​ ភូមិ​ ពាក់ព័ន្ធ​ ចុះពិនិត្យមេីលសកម្មភាពដាក់លូ​ជាបណ្តោះអាសន្ន និងជួសជុលផ្លូវ​ ដេីម្បីដោះស្រាយសំណូមពរ​ និងសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ​។ 

ជាក់ស្ដែងក្នុង​សកម្មភាព​ចុះត្រួតពិនិត្យ​ខាងលេីនេះ​​ ដែលមានដូចខាងក្រោម៖

១-​ ចុះពិនិត្យសកម្មភាពដាក់លូអមសងខាងផ្លូវ​ ដេីម្បីរំដោះទឹកភ្លៀង​ បញ្ចៀសការលិចលង់ផ្លូវថ្នល់​ និងលំនៅដ្ឋានប្រជាពលរដ្ឋ​នៅរដូវវស្សា​ ស្ថិតនៅភូមិស្រែក្នុង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ចាប់ពីចំនុចកែងផ្លូវបេតុងវត្តស្វាយផ្អែម​ ដល់ប្រឡាយអមផ្លូវរថភ្លេីង​ ប្រវែងសរុប១,០០០ម៉ែត្រ​ ដែលបច្ចុប្បន្ន​ បានដាក់រួចប្រវែង​ ៥,០០០ម៉ែត្ររួចហេីយ។ 

២-​ បន្តចុះពិនិត្យសកម្មភាពជួសជុលផ្លូវដែលរងការខូចខាតនៅរដូវភ្លៀងធ្លាក់​ ចាប់ពីផ្លូវជាតិលេខ៤​ ដល់សាលាខណ្ឌកំបូល​ ដោយឆ្លងកាត់ភូមិគល់​ សង្កាត់កន្ទោក​ និងភូមិទួលសាមរ​ ភូមិតានួន​ សង្កាត់កំបូល​ ប្រវែង​ ១,៥០០ម៉ែត្រ​៕

ដោយ​៖សហការី​


ចែករំលែក៖