ព័ត៌មានទាន់ហេតុការណ៍៖

ចំរើន សុភ័ក្រ្ត បង្ហាញអាររម្មណ៍តូចចិត្ត រឿងឈ្មោះជាម្ចាស់ពាន តែមានតែឈ្មោះ

ចែករំលែក៖

ភ្នំពេញ៖ ទស្សនិកជនពិតជាធ្លាប់បាន ស្គាល់នូវកេរ្តិ៍ឈ្មោះរបស់តារាចម្រៀងស្រី តូចច្រឡឹង មានឈ្មោះថា ចំរើន សុភ័ក្រ្ត ម្ចាស់ពានរង្វាន់ ការប្រកួត ចម្រៀង The Mask Singer Cambodian ។ នាងអាចយកជ័យជម្នះពីបេក្ខភាពជើងខ្លាំងដែលសុទ្ធតែជាអ្នកចម្រៀងអាជីពបាន ប៉ុន្តែពេលនេះនាងបែជាបង្ហាញអារម្មណ៍តូចចិត្តត្បិតមិនមានឈ្មោះបោះសំឡេងលើវិស័យសិល្បៈទៅវិញ។ 

  តារាចម្រៀងស្រីរូបនេះបានបង្ហាញអារម្មណ៍ តូចចិត្តរឿង ខ្លួនជាម្ចាស់ពានមួយរូបដែល តែមិនសូវ មានគេស្គាល់ ពេលខ្លះស្គាល់ហើយក៏មិនច្បាស់។ចំរើន សុភ័ក្រ្ត បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា “ពេលខ្លះក៏តូចចិត្តខ្លួនឯង មានតែពានតែគ្មានឈ្មោះ មានឈ្មោះហើយតែគេមិនស្គាល់ ពេលខ្លះគេស្គាល់ហើយតែស្គាល់មិនច្បាស់ ដល់ពេលគេស្គាល់ច្បាស់ សួស្តី idol ញុំស្រលាញ់បងណាស់បង បានមុន្នីល័ក្ខ   ពេលខ្លះ សួស្តីបង ញុំ fan បងឯងហាបង ប៉ាចគីមមួយ ពេលខ្លះចុះមកពីឆាក សួស្តីបងស្រលាញ់បងណាស់អោ បផងថើបផង ពេលណាបានបងឯងមកទៀត។ បងឈីន រតនៈ ពេលខ្លះសូមអត់យល់មុខខ្ញុំដើរដូចគេគ្រប់គ្នាម៉ង តែភាគច្រើន៣នាក់និងម៉ង អរគុណ គាំទ្រ តារាខ្មែរ”។ ក្រោយពីឃើញការបង្ហោះរបស់តារាចម្រៀងរូបនេះភ្លាមបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ព្រោះអានដំបូងស្មានតែនាងមានរឿងអ្វីដែលអាក់អន់ចិត្ត ដល់ពេលអានចប់ទើបដឹងថា នាងមានន័យបែបកំប្លែងសោះ ព្រោះតារាស្រីនៅហង្សមាសច្រើន ចឹងការមានយល់ច្រឡំមុខគ្នានិងឈ្មោះគ្នាខ្លះៗហើយ ។ 

  ក៏មានអ្នកគាំទ្រជាច្រើនបានសម្តែងអារម្មណ៍មិនសប្បាយចិត្តដែលម្ចាស់ពានមិនទទួលបានឱកាសច្រើន ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែតិចបានស្តាប់ និងឃើញពីសមត្ថភាពរបស់ពួកគាត់ ។ ទោះជាយ៉ាងណានេះក៏មិនមែនជារឿងចម្លែកខ្លាំងដែរដែលម្ចាស់ពានមិនមានឱកាស និងសាងភាពល្បីល្បាញនៅលើវិស័យសិល្បៈដែលកន្លងទៅមានម្ចាស់ពានពីកម្មវិធីប្រកួតធំៗមួយចំនួនបានស្ងាត់បាត់សំឡេង និងមុខមាត់លើវិស័យសិល្បៈជាក់ស្តែង ដូចជាម្ចាស់ពានThe Voice Cambodia រដូវកាលទី១លោក ប៊ុត សីហា ម្ចាស់ពានCambodian Idolរដូវកាលទី៣ លោកគ្រី ថៃពៅ ម្ចាស់ពានCambodia’s Got Talent លោក យឿន ពិសី ជាដើម៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖