ភំ្នពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី០៨ ខែសីហា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចដីវាលវត្តអង្គកំពង់ថ្មកែវ ស្ថិតក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ទណ្ឌកំបូល រាជធានីភ្នំពេញ។ ការឃាត់ខ្លួនជនសង្ស័យនេះគឺមានការសម្របសម្រួលនិងឯកភាពពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ។
ជនសង្ស័យឈ្មោះ ម៉ម ស្រស់ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនវឌ្ឍនៈផ្នែកបេតុង ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ(គ្មានសារធាតុញៀន)។
សម្ភារបន្សល់ទុកមាន ៖ ម៉ូតូចំនួន១គ្រឿង ។
តាមរបាយការណ៍បានឱ្យដឹងថា៖ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១១និង៣០នាទី ក្មេងស្រីរងគ្រោះកំពុងអង្គុយលេងនៅផ្ទះម្នាក់ឯងក្នុងភូមិអង្គ (សង្កាត់ប្រទះឡាង) បន្ទាប់មកជនសង្ស័យបានជិះម៉ូតូចាស់ មិនស្គាល់ស៊េរី និងស្លាកលេខចេញពីផ្ទះបានមកបបួលក្មេងស្រីរងគ្រោះទៅវាលស្រែដើម្បីប្ដូរស្បៃមង ពេលនោះក្មេងស្រីរងគ្រោះបានយល់ព្រម រួចក៏ឡើងជិះម៉ូតូជាមួយជនសង្ស័យ។ ពេលទៅដល់ចំណុចជិតវត្តអង្គកំពង់ថ្មកែវ ក្នុងភូមិអង្គ (សង្កាត់ប្រទះឡាង) ជនសង្ស័យក៏បានឈប់ម៉ូតូនៅដីវាល ហើយដោយឃើញសភាពស្ងប់ស្ងាត់និងមានឱកាសល្អ ជនសង្ស័យក៏បានចាប់ក្មេងស្រីរងគ្រោះផ្ដួល រួចក៏ធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះរំលោភរហូតបានសម្រេច ហើយជនសង្ស័យបានឱ្យលុយទៅក្មេងស្រីរងគ្រោះចំនួន២.០០០រៀល (ពីរពាន់រៀល) និងក្រវិលកំប៉ុងមានរង្វាន់មួយ រួចហើយជនសង្ស័យបានឌុបក្មេងស្រីរងគ្រោះទៅផ្ទះវិញ ។
នៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពរំលោភទៅលើក្មេងស្រីរងគ្រោះចំនួន០៤លើក, លើកទី១នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចដីទួលក្រោយផ្ទះ, លើកទី២នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចវាលស្រែ ភូមិអង្គ (សង្កាត់ប្រទះឡាង), លើកទី៣ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅចំណុចបឹងឈូកជិតវត្តអង្គកំពង់ថ្មកែវ (សង្កាត់ប្រទះឡាង) និងលើកទី៤ នៅថ្ងៃ០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចបឹងឈូក ជិតវត្តអង្គកំពង់ថ្មកែវ (សង្កាត់ប្រទះឡាង)។
ជនសង្ស័យនៅព្រឹកថ្ងៃចន្ទទី០៨ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងជំនាញ បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕

ដោយ៖សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច