ភ្នំពេញ ៖ លោក សម រង្ស៊ី បានរស់នៅយ៉ាងសុខសប្បាយនៅប្រទេសបារាំងអំឡុងពេលប្រជាជនខ្មែរកំពុងរងទុក្ខដោយការកាប់សម្លាប់របស់ពួកប៉ុលពត នាអំឡុង ១៩៧៥ ដល់ ១៩៧៩។ ប្រទេសជាតិវឹកវរ ប្រជាជនជួបទុក្ខគ្មានអាហារហូបចុក ឈឺគ្មានថ្នាំព្យាបាល រស់ទាំងភ័យខ្លាចតែ សម រង្ស៊ី រស់បានសុខសប្បាយនៅក្រៅប្រទេស។ លុះប្រទេសត្រូវបានរំដោះក្រោមការលះបង់របស់សម្ដេចតេជោ ហ៊ុន សែន យកជីវិតធ្វើជាដើមទុន រួមជាមួយឥស្សរជន នៃបក្សប្រជាជន គេក៏បានឃើញ សម រង្ស៊ី អើតមុខមកធ្វើនយោបាយនៅកម្ពុជា។ ពេលមកដល់កម្ពុជា បុគ្គលរូបនេះអះអាងថា ខ្លួនជាអ្នកស្នេហាជាតិមកជួយកម្ពុជា។ តែអ្វីដែលនិយាយនោះមិនជាការពិតឡើយ សម រង្ស៊ី មកធ្វើនយោបាយ មិនមែនដើម្បីធ្វើឲ្យជាតិរីកចម្រើនទេ ផ្ទុយទៅវិញ គឺមកបញ្ឆេះកំហឹងប្រជាជន ញ៉ែកវណ្ណៈ ហើយញុះញង់ប្រជាជនឲ្យស្អប់គ្នាប៉ុណ្ណោះ។ លើសពីនេះ គឺ សម រង្ស៊ី នេះហើយ ដែលតែងតែរុញប្រជាជនទៅស្លាប់ និងរងរបួស តាមរយៈការញុះញង់ឲ្យប្រជាជនបង្កើតបាតុកម្ម ហិង្សា ហើយក៏បុគ្គលរូបនេះដែរ ដែលតែងតែបំផ្លាញកេរ្ដិ៍ឈ្មោះជាតិ លួចចុះកិច្ចសន្យាកាត់ទឹកដីឲ្យបរទេស និងគៀងគរក្រុមប្រទេសធំៗដាក់សម្ពាធផ្ដាច់ជំនួយពីកម្ពុជា។
កាលពីអំឡុងឆ្នាំ២០១៩ សម រង្ស៊ី ដែលត្រូវប្រជាជនដាក់ងារឲ្យថា ជាជនចង្រៃជាតិ បានជេរប្រមាថព្រះចេស្ដារព្រះមហាក្សត្រ ដោយដៀលត្មេះព្រះអង្គថា ជាអាយ៉ង និងបណ្ដេញព្រះអង្គឲ្យចុះចេញពីព្រះរាជបល្ល័ង្គ។ ត្រឹមតែរឿងនេះ គឺអាចបញ្ជាក់បានទៅហើយថា សម រង្ស៊ី ជាចោរក្បត់ជាតិ។ តែអ្វីដែលគេមិននឹកស្មានទៀតនោះ សម រង្ស៊ី កាលពីមានតួនាទីជាប្រធានអតីតគណបក្សសង្គ្រោះជាតិនៅឆ្នាំ ២០១៣ បានចុះហត្ថលេខាជាមួយនឹងមេក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម ឈ្មោះ កុក ស ដោយសន្យាថា នៅពេលឈ្នះឆ្នោត ខ្លួននឹងផ្តល់ស្វ័យភាព និងសិទ្ធិពេញលេញ ឲ្យក្រុមជនជាតិម៉ុងតាញ៉ានៅក្នុងការគ្រប់គ្រងលើខេត្តខ្មែចំនួន ៤ គឺរតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះ។ តើនេះមែនទេ ដែលជាអ្នកស្នេហាជាតិ ការពារទឹកដីនោះ។ អ្នកប្រវត្តិសាស្រ្ដ និងបណ្ឌិតផ្នែកនយោបាយ នាពេលកន្លងទៅសុទ្ធតែលើកឡើងដូចគ្នាថា សម រង្ស៊ី វិលមកកម្ពុជា មិនមែនដើម្បីជួយឲ្យកម្ពុជាចម្រុងចម្រើន ប្រជាជនរស់នៅបានសុខទេ តែគឺមកធ្វើនយោបាយសងសឹកឲ្យឪពុក ដែលមានឈ្មោះថា សម សារី ដែលបានក្បត់អតីតព្រះមហាក្សត្រ សម្ដេច ព្រះសីហនុ តែមិនបានសម្រេច។ តាមកំណត់ត្រាសៀវភៅ “នយោបាយកម្ពុជា” ដែលជាការនិពន្ធដោយសម្ដេចព្រះនរោត្តម សីហនុ បានចោទលោក សម សារី ដែលជាឪពុករបស់ សម រង្ស៊ី ថាជា «ជនក្បត់ជាតិ» ចូលដៃនិងពួកបរទេសចង់លើកព័ទមកវាយខ្មែរនៅក្នុងស្រុក។
ប្រជាជនដែលតាមដានស្ថានការណ៍នយោបាយឌិតដល់ ប្រាកដជាអាចមើលឃើញយ៉ាងច្បាស់អំពីទង្វើក្បត់ជាតិរបស់ កូន ចោរក្បត់ជាតិ ដែលមានឈ្មោះ ថា សម រង្ស៊ី នេះ។ បុគ្គលរូបនេះ រាល់ពេលចេញទៅជួបជនបរទេស តែងតែនិយាយថា កម្ពុជាខ្មៅងងឹត អាក្រក់ហើយក្រាបសំពះសុំឲ្យបរទេសមកដាក់សម្ពាធ និងកាត់ជំនួយផ្សេងៗពីកម្ពុជា។ ក្រៅពីនេះអ្នកនយោបាយ ដែលប្រព្រឹត្តល្មើសច្បាប់ហើយមានទោសជាប់ឈ្មោះជាទណ្ឌិត ហើយប្រជាជនដាក់ងារថា ជាចោរក្បត់ចង្រៃជាតិនេះ បានមើលងាយដល់និស្សិត បញ្ញវ័ន្ដកម្ពុជា ថែមទៀតផង ដោយបាននិយាយថា«សញ្ញាប័ត្រនៅស្រុកខ្មែរភាគច្រើនគឺអត់មានតម្លៃ ប្រព័ន្ធសិក្សាអប់រំនៅកម្ពុជានៅទន់ខ្យោយជាទីបំផុត»។
តាមរយៈទង្វើថោកទាប តពូជពីឪដល់កូន ដែលប្រព្រឹត្តដោយ សម រង្ស៊ី ដូចបានរៀបរាប់ត្រួសៗខាងលើ គឺអាចបញ្ជាក់បានយ៉ាងច្បាស់ថា សម រង្ស៊ី នេះ ពិតជាជនក្បត់ជាតិ និងក្បត់ផល ប្រយោជន៍ប្រជាជនខ្មែរយ៉ាងពិតប្រាកដ។ ទង្វើក្បត់នេះប្រជាជនដែលមានការស្រឡាញ់ជាតិ និងគោរពព្រះមហាក្សត្រសុទ្ធតែមិនអាចទទួលយកបានទេ លើកលែងតែបក្ខពួករបស់បុគ្គលចង្រៃជាតិនេះប៉ុណ្ណោះ ដែលទះដៃសាទរ និងបន្តគាំទ្រ អំពើក្បត់ជាតិបែបនេះ៕
ដោយ ៖ សហការី