ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងមរណទុក្ខ! ម្ដាយក្មេក រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានទទួលមរណភាព ក្នុងជន្មាយុ៩២ឆ្នាំ នៅវេលាម៉ោង៩៖១៥នាទីព្រឹក ថ្ងៃទី៩ខែសីហា

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង៩៖១៥នាទីព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ប្រធានសីលវតី វត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ ដែលត្រូវជាម្ដាយក្មេក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានទទួលមរណភាព ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

បច្ចុប្បន្នសពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ ភូមិលេខ៣៨ ផ្លូវ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់ជូនផងដែរថា, មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ប្រធានសីលវតី វត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ ដែលត្រូវជាម្ដាយក្មេក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានធ្លាក់ខ្លួនឈឺធ្ងន់ក្នុងកំឡុងពេលដែលរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប់មានភារកិច្ច ដ៏មមាញឹកអញ្ជើញចូលរួមប្រជុំអាស៊ាន ៕

ដោយ ៖ សិលា


ចែករំលែក៖