ព័ត៌មានទាន់ហេតុការណ៍៖

ករណីជនសង្ស័យវាយកញ្ចក់រថយន្ត យកប្រាក់ ៨០លានរៀល អាចគេចមិនផុតពីការប្រម៉ាញ់របស់សមត្ថកិច្ចជំនាញឡើយ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្រោមបទបទបញ្ជាយ៉ាងមុឺងមាត់ របស់លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ផែននគរបាលព្រហ្មទណ្ឌ បានកំពុងដុតដៃដុតជើងកំណត់មុខសញ្ញាជនសង្ស័យដែលបានធ្វើសកម្មភាព វាយកញ្ចក់រថយន្តយកប្រាក់៨០លានរៀលកាលពីថ្ងៃទី៨ ខែសីហា នោះហើយ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង០៩៖៥០នាទីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខហាងកាហ្វេ ឈ្មោះ រឿន ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីជនមិនស្គាល់អត្តសញ្ញាណ ០២នាក់ ជិះម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ មិនស្គាល់ផ្លាកលេខ បានធ្វើវាយកញ្ចក់រថយន្តលួចយកលុយចំនួន ៨០.០០០.០០០៛(ប៉ែតសិបលានរៀល)ពីក្នុងរថយន្តម៉ាកឡិចស៊ីស RX 330 ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ2AV 9796 ដែលមានម្ចាស់ ឈ្មោះ ឡេង សុងហេង ភេទប្រុស អាយុ៧២ឆ្នាំទីលំនៅ ភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្នុងខណៈពេលដែលគាត់(ម្ចាស់ប្រាក់និងរថយន្ត) បានឈប់រថយន្តផ្លាស់ប្តូរកង់បែករួចចូលទៅបន្ទប់ទឹកក៏ត្រូវជនសង្ស័យវាយកញ្ចក់រថយន្តទ្វារឆ្វេងខាងមុខលួចយកលុយកក្នុងស្បោងខ្មៅរួចជិះគេចទៅទិសខាងត្បូងបាត់ទៅ បន្ទាប់មកទើបជនរងគ្រោះ ទូរស័ព្ទប្តឹងសមត្តកិច្ច ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញគ្រប់ស្ថាប័នក្នុងខេត្តកំពង់ចាមបើកស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាឈានទៅចាប់ជនសង្ស័យយកមក ផ្តន្ទាទោសតាមច្បាប់ ៕

ដោយ៖អ្នកប្រមាញ់


ចែករំលែក៖