តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ លោក Scott Perry នៅថ្ងៃទី៩ ខែសីហា ត្រូវក្រុម FBI ដកហូតទូរស័ព្ទដើម្បីបំពេញសកម្មភាពស្រាវជ្រាវ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ការរឹបអូសថ្មីបំផុតនេះគឺដើម្បីបំពេញតម្រូវការស្រាវជ្រាវនៃក្រសួងយុត្តិធម៌អាមេរិក ពាក់ព័ន្ធនឹងការវាយប្រហារនៅវិមានកាពីតូល
កាលពីឆ្នាំ២០២១។ នៅក្នុងសេចក្តីប្រកាស តំណាងរាស Scott Perry បានប្រកាសថា ក្រុម FBI បានដកហូតទូរស័ព្ទ៣គ្រឿងពេលលោកកំពុងតែទៅកម្សាន្តជាមួយគ្រួសារ។
លោក Scott Perry បានលើកឡើងថា«ពួកគេមិនបានទាក់ទងជាមួយមេធាវីរបស់ខ្ញុំ។ មេធាវីអាចអនុញ្ញាតឱ្យយកទូរស័ព្ទរបស់ខ្ញុំប្រសិនបើពួកគេចង់យកនោះ។ ទូរស័ព្ទរបស់ខ្ញុំមានព័ត៌មានសំខាន់ៗស្តីពីសកម្មភាពបង្កើតច្បាប់ និងនយោបាយ និងការសន្ទនាផ្ទាល់ខ្លួនជាមួយភរិយា គ្រួសារ និងមិត្តភក្តិ ហើយទាំងនោះមិនមែនជារឿងរ៉ាវរបស់រដ្ឋាភិបាលនោះឡើយ»។
ក្នុងពេលជាមួយគ្នានេះដែរលោកត្រាំ បានថ្កោលទោសយ៉ាងខ្លាំងដល់ប្រធានាធិបតីបៃឌិន។ លោកត្រាំបានលើកឡើងថា «មិនមានភ្នំណាដែលយើងមិនអាចឡើងបាន មិនមានកំពូលភ្នំណាដែលយើងមិនអាចទៅដល់ មិនមានឧបសគ្គណាដែលយើងមិនអាចឆ្លងផុត យើងនឹងមិនរាថយ មិនឈប់សម្រាក …»។ លោកត្រាំបញ្ជាក់ទៀតថា រឿងល្អៗនៅមិនទាន់ចូលមកដល់នៅឡើយទេ៕
ដោយ៖ ធីរីណា(រូបថត ៖ REUTERS)