ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះ​ខេត្ត​កំពង់​ឆ្នាំង​ បន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តក្រោយភូមិក្បាលកន្លង់

ចែករំលែក៖

 ខេត្ត​កំពង់ឆ្នាំង ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១០​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងនគរបាលស្រុកជលគិរី ខេត្តកំពង់ឆ្នាំង​ បានសហការជាមួយកម្លាំងចម្រុះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី កាលពីថ្ងៃទី០៩ ខែសីហាម្សិលមិញនេះបន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តក្រោយភូមិក្បាលកន្លង់។ 

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ​ កម្លាំងសរុបចំនួន១៦នាក់ មធ្យោបាយបាឡាស្មាច់ចំនួន០៤គ្រឿង ដឹកនាំដោយលោក លី ផល្លីន អភិបាលរងស្រុក ចុះបង្រ្កាបបទល្មើសនេសាទ តាមដងទន្លេក្នុងភូមិសាស្រ្តក្រោយភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ជាក់ស្ដែង​ជាលទ្ធផល៖ រុះរើរបាំងចំនួន ១៧កន្លែង ប្រវែង ៨០០ម៉ែត្រ ,លបលូចំនួន ១២ គ្រឿង,បង្គោលសរុបចំនួន៣៥០ដើម,លែងត្រីចម្រុះ ចំនួន១៥០គីឡូក្រាម។ សម្ភារៈ និងវត្ថុតាង បានកាប់បំផ្លាញនៅនឹងកន្លែង។ 

ក្រោយ​ពេល​បង្ក្រាប​សម្ភារៈ​ល្មើស​ខាងលើ​នេះ ត្រូវបានក្រុមការងារ​សម្រេច​ដុត​បំផ្លាញ​ចោល​នៅ​កន្លែង​តែ​ម្តង​។​ ​ចំពោះ​មុខសញ្ញា​ដែល​ជា​ម្ចាស់​ទីតាំង​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​នេះ​ សមត្ថកិច្ច​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​សាវតា​ជាតិ​ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ អនុវត្ត​តាម​ច្បាប់​ ៕

ដោយ​៖អារុណ​រះ


ចែករំលែក៖