ខេត្តកំពង់ឆ្នាំង៖ កម្លាំងនគរបាលស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងចម្រុះរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះបង្រ្កាបបទល្មើសនេសាទ តាមដងទន្លេមួយករណី ។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២ នៅតាមដងទន្លេក្នុងភូមិសាស្រ្តក្រោយភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
មន្រ្តីនគរបាលស្រុកជលគិរីបានឲ្យដឹងថាប្រតិបត្តិការនេះមានការចូលរួមដោយកម្លាំងសរុបចំនួន១៦នាក់ មធ្យោបាយបាឡាស្មាច់ចំនួន០៤គ្រឿង និងដឹកនាំដោយលោក លី ផល្លីន អភិបាលរងស្រុក។
ជាលទ្ធផលកម្លាំងចម្រុះបាន រុះរើរបាំងចំនួន ១៧កន្លែង ប្រវែង ៨០០ម៉ែត្រ ,លបលូចំនួន ១២ គ្រឿង,បង្គោលសរុបចំនួន៣៥០ដើម,លែងត្រីចម្រុះ ចំនួន១៥០គីឡូក្រាម។ ចំពោះសម្ភារៈ និងវត្ថុតាងដែលរឹបអូសត្រូវ បានកាប់បំផ្លាញនៅនឹងកន្លែងជាការព្រមាន៕
ដោយ ៖ ប្រាថ្នា