ខេត្តបាត់ដំបង ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកព្រហស្បតិ៍ទី១១ ខែសីហា ឆ្នាំ២០២២នេះថា៖ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលបឹងព្រីង ចុះបង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងដោយឃាត់ខ្លួនជនសង្ស័យម្នាក់។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនោះបានធ្វេីឡេីងកាលពីវេលាម៉ោង ៤និង៤០នាទីរសៀលថ្ងៃទី១០ខែសីហាម្សិលមិញនេះ នៅចំណុចក្រុមទី ៥៦ភូមិបឹងព្រីងឃុំ បឹងព្រីងស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ ងួន ធីណា ភេទប្រុស អាយុ២៤ឆ្នាំ ភូមិ បឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន ៖
-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ ប្លាស្ទិកពណ៌ សថ្លា ចំនួន១៥ថង់តូចទំងន់ ៥,២០ក្រាម(ទាំងសំបក) សង្ស័យជាសារធាតុញៀន
-ដែកកេះចំនួន០១
-ដបកែច្នៃសំរាប់ជក់គ្រឿងញៀនចំនួន០១។
ករណីនេះសមត្ថកិច្ចនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយអរុណរះ