ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ស្ត្រីម្នាក់មានជំងឺបាក់ទឹកចិត្តបានលោតពីលើអគារ ព្រីនស៍ ផ្លាហ្សា ជាន់ទី២៤ មកទើរលើធ្នើរជាន់ទី៥ បណ្ដាលឱ្យស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានលោតពីលើអគារមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ជាន់ទី២៤ មកទើរលើធ្នើរជាន់ទី៥ បណ្ដាលឲ្យស្លាប់គួរឲ្យរន្ធត់បំផុត ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅចំណុចអគារមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ជាប់ផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ He Li Jun ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅចំណុចកើតហេតុខាងលើ កាន់អត្តសញ្ញាណប័ណ្ណជនជាតិចិនលេខ 078119850625022X មុខរបរ ទេសចរណ៍ ។

    តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងមានគេឃើញស្ត្រីរងគ្រោះដេកផ្កាប់មុខនៅលើទ្រនើរត្រង់ចំណុចកើតហេតុ បន្ទាប់មកក៏មានអ្នកទៅមើលជិតសពជនរងគ្រោះទើបដឹងថា ស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។

     ប្រភពដដែលបានបន្តថា កន្លងមក គេសង្កេតឃើញស្ត្រីខាងលើមានអារម្មណ៍រវើលរវាយ ដោយមានជំងឺបាក់ទឹកចិត្ត រហូតសម្រេចចិត្តលោតពីលើអគារជាន់ទី២៤ មកទើរជាន់ទី៥ បណ្ដាលឲ្យស្លាប់ផ្កាប់មុខគួរឲ្យរន្ធត់បែបនេះ។

     ក្រោយពីទទួលបានព័ត៌មានខាងលើនេះរួច សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ សហការជាមួយមន្ត្រីជំនាញកោសល្យវិច្ឆ័យដើម្បីពិនិត្យទៅលើសាកសពស្ត្រីរងគ្រោះ និងស្វែងរកសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖