ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំដោយយករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ@HUN SEN 24ដូចមានភ្ជាប់ជាមួយ

ចែករំលែក៖

ភ្នំពេញ ៖ មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំដោយយករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ@HUN SEN 24ដូចមានភ្ជាប់ជាមួយ។

នេះជាប្រសាសន៍លើកឡើងដោយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ 

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបន្តថា, សូមបងប្អូនប្រុងប្រយ័ត្នកុំចាញ់បោកជនអាក្រក់នេះនិងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេនឹងទទួលខុសត្រូវចំពោះមុខច្បាប់។

សូមបញ្ជាក់ថា, ក្រុមជនខិលខូចទាំងនេះ ពិតជាមិនអាចគេចផុតពីការប្រមាញ់របស់សមត្ថកិច្ចឡើយ ពីព្រោះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជនខិលខូច មានគំនិតទុច្ចរិត ប្រើប្រាស់ ក្លែងបន្លំនូវតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុនសែន នោះ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖