ភ្នំពេញ៖ សមេ្តចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធឧបាសិកាកុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៏ ពេន យុត ដែលបានទទួលមរណភាពក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។
សម្តេចភក្តី ប្រធានព្រឹទ្ធសភាបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយលោក ខៀវ កាញារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវព្រមទាំងក្រុមគ្រួសារចំពោះមរណភាពរបស់តាមហាឧបាសិកា ពេន យុត ដែលត្រូវជាម្តាយ ក្មេក ម្តាយបង្កើត ជីដូន ជីដូនទួតជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។
ពិធីបុណ្យតាមហាឧបាសិកា ពេន យុត បាននឹងកំពុងប្រារព្ធតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅភូមិគ្រឹះលេខ៣៨ ផ្លូវ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ…៕
ដោយ៖សហការី