ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបីគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឱ្យក្មេងម្នាក់រងរបួសធ្ងន់

ចែករំលែក៖

 ភ្នំពេញ ៖ រថយន្តបីគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឱ្យក្មេងម្នាក់ដែលជាសិស្សសាលារងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង០០នាទីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ស បើកបរដោយបុរសម្នាក់ដឹកសិស្សសាលាធ្វើដំណើរតាមដងផ្លូវភ្នំពេញ-ហាណូយក្នុងទិសដៅពីត្បូងទៅជើង។ លុះបើកមកដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងដៃឆ្លងផ្លូវស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយចំណុះបីតោនកន្លះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-8281បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាមកពីក្រោយជ្រុលទៅបុករថយន្តសាំយ៉ុងពេញទំហឹងបណ្ដាលឱ្យជ្រុលទៅមុខក៏ត្រូវរថយន្ត១គ្រឿងទៀតម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BO-5282បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងជ្រុលទៅបុករថយន្តសាំយ៉ុងពេញទំហឹង រួចរថយន្តសាំយ៉ុងបន្តទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបន្ថែមទៀត បណ្តាលឱ្យក្មេងម្នាក់ដែលជាសិស្សសាលារងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះភ្លាមៗ។

    ក្រោយហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖