ភ្នំពេញ ៖ ប្រទេសចិនរកឃេីញផ្ទុះជំងឺឡានយ៉ា និងបានឆ្លងទៅអ្នកជំងឺចំនួន៣៥នាក់ នៅខេត្តសានតុង និងខេត្តហឺណាន ។
ជំងឺឡានយ៉ានេះបង្កឡេីងដោយវីរុសឈ្មោះ ហេនីប៉ា (Henipavirus) ។ គេសង្ស័យឆ្លងមកពីប៉ះពាល់ជាមួយសត្វព្រៃជាពិសេសកណ្តុរព្ព្រៃនិងប្រភេទសត្វកកេ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីនាយកដ្ឋានជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។
បានបន្តថា, រោគសញ្ញា: គ្រុនក្តៅ ក្អក អស់កំលាំង មិនឃ្លានអាហារ គ្រាប់ឈាមស និងប្លាកែតថយចុះ ។ មិនមានភស្តុតាងឆ្លងពីមនុស្សទៅ
មនុស្សទេនិងមិនមានឱសថព្យាបាល និងវ៉ាក់សាំងទេ ។
សូមបញ្ជាក់ថា, ក្រសួងសុខាភិបាលកម្ពុជាបាន ប្រាប់ពី កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៥០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៩១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៨១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៧,៥៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៣,៩៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៦៧%។
សូមជម្រាបថា, រហូតដល់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២៨នាក់ (ឆ្លងសហគមន៍: ២៨ និងនាំចូល: ០) និងមានជាសះស្បេីយ ៤០ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ១៣៧២០៧ និងចំនួនជាសះស្បេីយសរុប ១៣៣៨៩០ នាក់ និង ស្លាប់ថ្មី ០ នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០៥៦នាក់ ។ សូមបន្តអនុវត្តន៍: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 3030521 ស្មេីនឹង 179320 ក្នុង១លាន នាក់ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ ៖ សិលា