ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងផ្នែកជំនាញ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះសម្រួលចរាចរណ៍នៅតាមគោលដៅកកស្ទះក្នុងមូលដ្ឋានខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ឣធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅល្ងាចថ្ងៃសៅរ៍​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពជូនប្រជាពលរដ្ឋធ្វេីដំណើរឆ្លងកាត់នៅតាមផ្លូវ​ កម្លាំងផ្នែកជំនាញ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការចុះសម្រួលចរាចរណ៍នៅតាមគោលដៅកកស្ទះ​ ក្នុងមូលដ្ឋានខណ្ឌសែនសុខ។ 

ប្រភពដដែលបន្តថា​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ជារៀង​រាល់​យប់​ តែងតែ​ធ្វើ​ការល្បាតនៅតែបន្តធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន តាមគោលដៅងាយរងគ្រោះ ដើម្បីបង្កា​ បង្រ្កាប​ទប់ស្កាត់រាល់បទល្មើសផ្សេងៗ និងដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ​ អធិការដ្ឋាននគរបាល​ខណ្ឌ​សែនសុខ​ ក៏បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​ប្រសិនបើបងប្អូនជួបបញ្ហារអសន្តិសុខ សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង​ ក្នុង២៤ម៉ោង ០៩៧ ៧៧ ៨០០ ៣៣៕

ដោយ​៖សហការី​


ចែករំលែក៖