ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតជូនពរ របស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប គោរពជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសពិធីចម្រើនជន្មាយុ លោកជំទាវកិត្តិសង្គហបណ្ឌិតគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតជូនពរ របស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប  អនុប្រធានទី១ រដ្ឋសភា គោរពជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសពិធីចម្រើនជន្មាយុ លោកជំទាវកិត្តិសង្គហបណ្ឌិតគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ ។

សារលិខិតជូនពរ

លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

លោកជំទាវកិត្តិសង្គហបណ្ឌិត ជាទីគោរព !

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តម ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើន ជន្មាយុរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត គម្រប់៦៩ឆ្នាំ ឈាន៧០ឆ្នាំ ដែលនឹងចូលមកដល់នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ខ្ញុំ និងភរិយា សូម ប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ លោកជំទាវកិតិ្តសង្គហបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំ មួន បញ្ញាញណភ្លឺថ្លា ជន្មាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមកោតសរសើរចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ជា ថ្នាក់ដឹកនាំស្ត្រីមួយរូប ដែលយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មពោរពេញ ដោយគតិបណ្ឌិត និងការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិ ការកិច្ច ទទួលបានជោគជ័យជូនរាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។ លោកជំទាវកិតិ្តសង្គហបណ្ឌិត ជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបបកប ដោយព្រហ្មវិហារធម៌ និងជាស្ត្រីមួយរូបពោរពេញទៅដោយគុណធម៌ និង ជាគំរូវីរភាពដ៏ប្រពៃសម្រាប់ ស្ត្រីគ្រប់ៗរូប។

ជាថ្មីម្តងទៀត ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំង អស់ក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សាការពារនិងប្រទានពរ ជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំង បុត្រា បុត្រី និង ចៅៗ សូមសមប្រកបទៅនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីប្រែក្លាយទៅជា ប្រការដទៃឡើយ។

សូម លោកជំទាវកិតិ្តសង្គហបណ្ឌិត មេត្តាទទួលនូវការគោរពពីខ្ញុំ និងភរិយា៕

ដោយ ៖ សិលា


ចែករំលែក៖