ភ្នំពេញ ៖ “ការធ្វើនយោបាយ ជាពិសេសតាមរយៈការផ្សព្វផ្សាយត្រូវធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង”។ នេះជាការថ្លែងរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅព្រឹកថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០២២ ។
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា, ក្នុងបរិបទនៃការវិវឌ្ឍជាប្រចាំនៃកិច្ចការព័ត៌មាន និងបច្ចេកវិទ្យា សូមសមាជិក សមាជិកាគណបក្សទាំងអស់ ចេះសម្រួច និងស្វែងរកវិធីសាស្ត្រនៃការរៀបចំខ្លឹមសារពិត ទាក់ទាញ ស្របជាមួយតម្រូវការរបស់ប្រជាជន និងចំក្រុមគោលដៅ ហើយដែលជាព័ត៌មានដែលមានហេតុ មានផល មានប្រយោជន៍ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន។ ទាំងនេះនឹងអាចចូលរួមលុបបំបាត់ព័ត៌មានមិនពិត ព័ត៌មានទុច្ចរិតនានា ក្នុងគោលបំណងញុះញង់ បំបែកបំបាក់សាមគ្គីឯកភាពជាតិ ដែលនឹងអាចបង្កឲ្យមានភាពច្របូលច្របល់ក្នុងសង្គម ៕
ដោយ ៖ សុខ ខេមរា