ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានប្រចាំថ្ងៃដែលបង្ហាញថាកូវីដ-១៩ កំពុងតែនៅមានការឆ្លងនៅក្នុង ប្រទេសនៅឡើយទេ ជាពិសេសពួកអូមីក្រុងដែលជាវីរុសកូវីដ-១៩បម្លែងថ្មី

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែសីហា  ឆ្នាំ២០២២ បានថ្លែងថា, ឆ្លើយតបទៅនឹងសំណួរពីស្ថានភាពជំងឺ កូវីដ-១៩នៅកម្ពុជានោះ ខ្ញុំសូមជម្រាបជូន ថា៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានប្រចាំថ្ងៃដែលបង្ហាញថាកូវីដ–១៩ កំពុងតែនៅមានការឆ្លងនៅក្នុង ប្រទេសនៅឡើយទេ ជាពិសេសពួកអូមីក្រុងដែលជាវីរុសកូវីដ−១៩បម្លែងថ្មី ហើយនៅតាមបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើសាកលលោក ក៏នៅ តែមានការឆ្លងបន្ត និងមានករណីស្លាប់ បន្ថែមទៀតផងដែរ។ ដូច្នេះ សូមបងប្អូនកុំ ធ្វេសប្រហែសឱ្យសោះ ដោយត្រូវបន្ត អនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ រួម ជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឱ្យបានទាន់ពេល នៅពេល ដល់វេន នឹងជួយលោកអ្នក ដល់ការការពារពីភាពធ្ងន់ធ្ងរបង្កឡើងដោយជំងឺនេះ កាត់បន្ថយអត្រាចូលសម្រាកពេទ្យ និង កាត់បន្ថយជាអតិប្បរិមានូវការស្លាប់បាត់បង់ជីវិត។ អ្វីដែលយើងចង់បាន នៅពេលនេះ គឺការរស់នៅប្រកបដោយ អាយុវែង និងការថែទាំយកចិត្តទុកដាក់ ក្រុមគ្រួសារឱ្យមានសុខសុភមង្គល និង សុខភាពល្អ។ ដើម្បីធ្វើដូច្នេះបាន គឺ អាស្រ័យទៅលើការសម្រេចចិត្តដ៏ត្រឹម ត្រូវរបស់បុគ្គល និងគ្រួសារ ដោយត្រូវ នាំគ្នាទៅ “ចាក់វ៉ាក់សាំងកូវីដ-១៩ ដូស ជំរុញជាបន្តទៀតរួមនិងការអនុវត្តន៍វិធាន ការ ៣ការពារ និង៣កុំ” ព្រមទាំងកុំភ្លេច អនុវត្តការបរិភោគអាហារឆ្អិនល្អហើយ “កុំឱ្យប្រៃពេក កុំផ្អែមពេក កុំខ្លាញ់ពេក និងធ្វើលំហាត់ប្រាណទៀងទាត់”ផង ដែរ។ ការវាយតម្លៃរបស់ Neikki Asia សម្រាប់ COVID-19 Recovery Index គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាឈរនៅលើចំណាត់ ថ្នាក់លេខ២ (សូមពិនិត្យតារាងជូនភ្ជាប់ ខាងលើនេះស្រាប់)។ សុខភាពរបស់លោកអ្នក គឺស្ថិតនៅក្នុងកណ្តាប់ដៃ របស់លោកអ្នកផ្ទាល់ ដើម្បីឈានទៅរក ការរស់នៅប្រកបដោយផាសុខភាព និង អាយុយឺនយូរ។ សូមអរគុណ

ដោយ ៖ សិលា


ចែករំលែក៖