ព័ត៌មានទាន់ហេតុការណ៍៖

តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ​ និងខេត្តកណ្ដាល​ ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នតាមកំណត់

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​អគ្គិសនីកម្ពុជា​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F16) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (២)សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានោះ​ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង P891 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការបរិក្ខារអគ្គិសនី ដែលមានទីតាំងស្ថិតនៅ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 

បន្ថែមពីនេះ​ អគ្គិសនីកម្ពុជា​ ក៏បានឱ្យដឹងទៀតថា៖​ ក្នុងចន្លោះម៉ោង ០៩​ និង៥០នាទីព្រឹក ដល់ម៉ោង ១២​ និង៣០នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី១២ (GS12-F3)  ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការសម្អាតបន្ទប់ភ្លើង ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (២)ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

ដោយ៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖