ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ផ្ទេរភារកិច្ចលោក ហាក់ សុខមករា ពីអភិបាលរងខេត្តត្បូងឃ្មុំ មកជាអភិបាលរងខេត្តកណ្ដាល វិញ

ចែករំលែក៖

ភ្នំពេញ ៖ បើតាមអនុក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក ហាក់ សុខមករា ពីអភិបាលរងខេត្តត្បូងឃ្មុំ ទៅជាអភិបាលរងខេត្តកណ្ដាល។ 

រាជរដ្ឋាភិបាលសម្រេច: 

មាត្រា ១ : ផ្ទេរភារកិច្ចលោក ហាក់ សុខមករា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

 មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ៖

ដោយ ៖ សិលា


ចែករំលែក៖