ក្រុមហ៊ុន Kingdom Holding របស់មហាសេដ្ឋី ព្រះអង្គម្ចាស់ Al Waleed bin Talal Al Saud នៅថ្ងៃទី១៤ខែសីហា បានប្រកាស វិនិយោគទឹកប្រាក់៥០០លានដុល្លារ ទៅលើក្រុមហ៊ុនថាមពល ចំនួន៣របស់រុស្ស៊ី គឺ Gazprom, Rosneftនិង Lukoil។ ក្នុងនោះ ក្រុមហ៊ុន Kingdom Holding វិនិយោគទឹកប្រាក់៣៦៥លានដុល្លារទៅលើក្រុមហ៊ុន Gazprom និង៥២,២លានដុល្លារទៅលើក្រុមហ៊ុន Rosneft។
ការវិនិយោគខាងលើបានសម្រេចក្រោយពេលរុស្ស៊ីបានបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ហើយលោកខាងលិចចាប់ផ្តើមដាក់ទណ្ឌកម្មទៅលើទីក្រុងមូស្គូ ។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាច្រើនលើកបានបញ្ជាក់ពីគោលជំហរក្នុងទំនាក់ទំនងជាមួយរុស្ស៊ី ក្នុងនាមជាប្រទេសសមាជិក(OPEC+) បើទោះបីប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើវិស័យថាមពលរុស្ស៊ីក្តី។
កន្លងមក ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសថា អង្គការនេះមិនអាចខ្វះរុស្ស៊ីបានឡើយនៅក្នុងការផ្គត់ផ្គង់ថាមពលនៅលើពិភពលោក ។ ចំណែកប្រទេសសមាជិក OPEC មិនអាចជំនួសតំណែងរុស្ស៊ី នៅក្នុងការផ្គង់ផ្គង់ប្រេងនោះបានឡើយ៕
ដោយ៖ ធីរីណា(រូបថត ៖ waya.media)