ព័ត៌មានទាន់ហេតុការណ៍៖

លោក​ នេត្រ​ ភក្ត្រា​ ប្រគេនធុងសំរាមដល់ព្រះចៅអធិការវត្តពោធិ៍សាលព្រឹក្សហៅវត្តទួលស្វាយ ស្រុកស្ទឹងត្រង់

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន​ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ​ បានចូលរួមជាអធិបតីភាពពិធីប្រគល់ទទួលធុងសំរាមពីក្រុមហ៊ុនឯកជន នៅទីស្តីការក្រសួងបរិស្ថាន។ 

ក្រសួង​បរិស្ថាន​ បានបន្ថែមថា​ ធុងសំរាមដែលទទួលបានចំនួន ១០ ត្រូវបាន​លោករដ្ឋលេខាធិការ​ ប្រគេនដល់ព្រះចៅអធិការវត្តពោធិ៍សាលព្រឹក្សហៅវត្តទួលស្វាយ នៅក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានចូលរួមឧបត្ថម្ភធុងសំរាម​ ដើម្បីយកទៅដាក់នៅតាមទីវត្តអារាម ចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថានជាពិសេសគ្រប់គ្រងសំណល់រឹងរាវឱ្យបានត្រឹមត្រូវ។ 

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ​ ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃនៃវត្តពោធិ៍សាលព្រឹក្សហៅវត្តទួលស្វាយ​ ដែលបានគិតគូរពីការថែរក្សាអនាម័យបរិស្ថានក្នុងវត្តអារាម និងជំរុញលើកទឹកចិត្តព្រះសង្ឃបន្ថែមរៀបចំទីវត្តទៅជាអារាមមេត្រីបរិស្ថានដើម្បីជាទីគោរពសក្ការៈបូជាដែលមានសោភ័ណភាពស្អាត៕

ដោយ​៖សហការី​


ចែករំលែក៖