ខេត្តកំពង់ឆ្នាំង៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងភូមិធ្នុងកំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ។
ក្នុងប្រតិបត្តិការនោះ មានការសម្របសម្រួលពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិករតនាគារសាខាខេត្តកំពង់ឆ្នាំង មានទីលំនៅភូមិធ្នង់កំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ។
គួរបញ្ជាក់ថា ចំពោះករណីនេះដែរ ក្រោយពីបញ្ចប់ការស៊ើបអង្កេត នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងជំនាញ បានដកហូតវត្ថុតាងគ្រឿងញៀន ២,៥០គីឡូក្រាម ព្រមទាំងសម្ភារមួយចំនួនទៀត៕

ដោយ៖សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច