ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិបត្តិនៃជំងឺកូវីដ-១៩ ក៏បានបង្កើតនូវកាលានុវត្តន៍ភាពនៃការប្រើប្រាស់ ប្រព័ន្ធឌីជីថល ជាពិសេសក្នុងវិស័យអប់រំ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា វិបត្តិនៃជំងឺកូវីដ១៩ ក៏បានបង្កើតនូវកាលានុវត្តន៍ភាពនៃការប្រើប្រាស់ ប្រព័ន្ធឌីជីថល ជាពិសេសក្នុងវិស័យអប់រំ ។ 

សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុង ឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកល វិទ្យាល័យពុទ្ធិសាស្ត្រ ៦២៣នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់ សាស្ត្រាចារ្យ និងបុគ្គលិក ទាំងអស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបាន ប្រឹងប្រែងជម្នះវិបត្តិជំងឺកូវីដ១៩ ឱ្យសាលានៅតែអាច ដំណើរការបាន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការចាក់ ស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសក្នុងអត្រាខ្ពស់បានធ្វើឱ្យ មានភាពសាំ និងទប់ស្កាត់បានការឆ្លងរាតត្បាត។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា បានដើរទាន់ការវិវឌ្ឍន៍ផ្នែកឌីជីថល និងបច្ចេកវិទ្យា ព័ត៌មាន ធ្វើឱ្យសិស្សអាចសិក្សាអនឡាយក្នុងពេល មានការរាតត្បាតជំងឺកូវីដ១៩។

ក្នុងករណីដែលតាមបុរីមួយចំនួនគ្មានអិនធើណេត សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការផ្តាច់មុខ អ៊ីនធើណេតតាមបុរី ជាការខុសឆ្គងនឹងច្បាប់ប្រកួតប្រជែង នៅកម្ពុជា។ សម្ដេចបានបញ្ជាក់ថា, មិនមែនក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឱ្យក្រុមហ៊ុនទូរស័ព្ទផ្ដាច់មុខចំពោះការប្រើប្រាស់អ៊ីនធឺណិតនោះទេ។ តែអ្នកនៅក្នុងបុរីនោះតែម្តង ផ្តាច់មុខដែលជាការប្រកួតប្រណាំងប្រជែងពាណិជ្ជកម្មដោយគ្មានភាពស្មោះត្រង់ ដូច្នេះសម្ដេចមិនអនុញ្ញាតឱ្យមានការផ្ដាច់មុខនៅក្នុងអ្វីឡើយ។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះខណៈ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សរុបចំនួន៦២៣នាក់ ដែលពិធីនេះធ្វើឡើងនៅអគារពាណិជ្ជកម្ម និងពិពរណ៍ជ្រោយចង្វារ រាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២៕

ដោយ ៖ សិលា


ចែករំលែក៖