ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គិសនីកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី១០ (GS10-F6) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការសម្អាតបន្ទប់ភ្លើង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ សង្កាត់ចោមចៅ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងចន្លោះម៉ោង ១០ និង៤៥នាទីព្រឹក ដល់ម៉ោង ១២ និង៣០នាទីថ្ងៃត្រង់។
ជាមួយគ្នានោះ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី១០ (GS10-F6) ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការចាប់ Cross Arm និងអូសខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ សង្កាត់ចោមចៅ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដូច្នេះអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
ដោយ៖សហការី