ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជាប់ពាក់ព័ន្ធករណី លួចទូរស័ព្ទ

ចែករំលែក៖

ខេត្តតាកែវ៖ ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តតាកែវ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនឹងករណី អំពើលួច (ទូរស័ព្ទ) កាលពីវេលាម៉ោង ១៦និង២០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចបន្ទប់ជួលស្ថិតនៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ 

ជនរងគ្រោះឈ្មោះ ស៊ិន ជាសាវ៉ាន ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិចក  សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ 

ចំណែកជនសង្ស័យដែលត្រូវបានកម្លាំងអាវុធហត្ថខេត្តឃាត់ខ្លួន មាន ឈ្មោះ  ប៉ន ពៅ  ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។  បច្ចុប្បន្នរស់នៅបន្ទប់ជួលស្ថិតនៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និង រួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តតាកែវ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖