ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុំ រាត្រី អភិបាលខេត្តនិងកម្លាំងចម្រុះចុះជួយច្រូតស្រូវពលរដ្ឋលិចទឹកដោយសារជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ ចុះដឹកនាំកងកម្លាំងចូលរួមជួយច្រូតកាត់ស្រូវប្រាំងប្រជាកសិករដែលភ្លៀងប៉ុន្មានថ្ងៃជាប់ៗគ្នាបង្កជន់លិចស្រូវពលរដ្ឋ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ ចុះជួយច្រូតស្រូវបងប្អូនប្រជាពលរដ្ឋដែលជន់លិចដោយទឹកភ្លៀង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណនេះ។

ក្នុងសកម្មភាពខាងលើនោះដែរម្ចាស់ស្រូវ បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចុះជួយប្រមូលផលជូនគាត់ បានទាន់ពេលវេលា ជាពិសេស ចុះជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ទាំងអស់ ជាពិសេសចំពោះក្រុមគ្រួសារគាត់ក្នុងពេលនេះជាដើម ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មេបញ្ជាការគ្រប់កងឯកភាព ស្នងការនគរបាលខេត្ត អធិការ និងកងកម្លាំងទាំង៣ ក្នុងខេត្តដែលជានិច្ចកាលមានស្មារតីចូលរួមជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គ្រប់ពេលវេលា ក្រៅពីកិច្ចការស្នូលអង្គភាពរបស់ខ្លួន ។

ក្នុងនាមគណៈបញ្ជាការឯកភាព បានត្រៀម រៀបចំកងកម្លាំង សម្ភារៈ និងមធ្យោបាយ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ នៅតាមបណ្ដាស្រុកមួយចំនួន ដែលរងផលប៉ះពាល់ ដើម្បីជួយសង្រ្គោះ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖