ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកភ្នំព្រឹក​ អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ០២នាក់តាមដីការបស់ចៅក្រមស៊េីប​សួរសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបាត់ដំបង៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ លោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរបា​ល​ស្រុកភ្នំព្រឹក​ បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ០២នាក់​ តាមដីការបស់ចៅក្រមស៊េីប​សួរសាលាដំបូងខេត្ត​ នៅវេលាម៉ោង​ ៩ព្រឹកមិញនេះ​ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់ ស្ថិតក្នុងភូមិ ចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ 

      យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា​ ដោយអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន លេ​ខ​៥​២២តព្រ និង​ដីកាលេខ​ ៥២​៣​តព្រ​ ចុះថ្ងៃទី​​១០ ខែ សីហា​ ឆ្នាំ ២០២២ របស់លោក ឡូយ​ ចាន់ត្រា​ ចៅ ក្រមស៊េីបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដោយ បង្គាប់ឱ្យនាំខ្លួន ជនសង្ស័យចំនួន០២នាក់គឺ៖​ ១-ឈ្មោះ ពិន​ រុន ភេទប្រុស អាយុ ៣៦ឆ្នាំ 

២-ឈ្មោះ​ បឿន​ បាន​ ភេទប្រុស​ អាយុ​៣៨ឆ្នាំដែលជនសង្ស័យ​ទាំងពីរ​នាក់​ មានទីលំនៅភូមិ អូរជ្រៃ ឃុំបា​រាំ​ង ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបាន​ចោទប្រកាន់ពីបទ ហិង្សា​ដោយចេតនា​ មានស្ថានទម្ងន់ទោស​ និងធ្វេីឱ្យខូចខាត ដោយចេតនា ប្រព្រឹត្តនៅ​ចំណុចភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០ ២០​ ។ 

បច្ចុប្បន្ន​ជនត្រូវចោទទាំងពីរនាក់​​ខាងលើ សមត្ថកិច្ចនគរ បាលស្រុកបានប្រគល់ជូនការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ​៖សហការី​


ចែករំលែក៖