ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្លាស់ប្ដូរអភិបាលខណ្ឌ៥រូប និង៣រូបតែងតាំងថ្មី៦រូបកាន់តំណែងនៅខណ្ឌចាស់ ដដែល ។
ពិធីប្រកាសតែងតាំងនិងផ្ទេរភារកិច្ចនេះត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី១៩ សីហាឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យ អភិបាលខណ្ឌ ដែលទើបទទួលភារកិច្ចថ្មីទាំងចាស់និងថ្មីនេះ ត្រូវយកចិត្តទុកដាក់ ក្នុងការបំពេញការងារភារកិច្ច នៅមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ ត្រូវ បន្ដសហការជាមួយ ក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខណ្ឌទាំង១៤ និងសង្គមស៊ីវិល ។ អនុវត្តការងារដោយឈលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពការងារផ្ទៃក្នុងឲ្យបានល្អ ។
ចំពោះមន្ត្រីរាជការទាំង០៦រូប ដែលនឹងត្រូវផ្ទេរភារកិច្ចនេះ ៖
ទី១–លោក ពេជ្រ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។
ទី២–លោកហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ។
ទី៣–លោក ធីម សំអាន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ។
ទី៤–លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលខណ្ឌ ព្រែកព្នៅ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ។
ទី៥–លោក លីម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាល ខណ្ឌ៧ មករាទៅជាអភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វា ។
ទី៦–លោក ថេង សុថុល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ទៅជាអភិ បាល នៃគណៈអភិបាលខណ្ឌ៧មក ។
ចំពោះមន្ត្រីដែលនឹងត្រូវតែងតាំងមានចំនួន ០៣រូប ៖
ទី១–លោក សក់ ច័ន្ទកញ្ញារិទ្ធ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌសែន សុខ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ។
ទី២–លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌ កំបូល មកជាអភិបាលនៃគណៈអភិបាលខណ្ឌចំការមន ។
ទី៣–លោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌ ព្រែកព្នៅ មកជាអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ៕
ដោយ ៖ សំរិត