ព័ត៌មានទាន់ហេតុការណ៍៖

សូមបង្ហាញមុខ និងឈ្មោះអភិបាលខណ្ឌទាំង១៤រូបនៅរាជធានីភ្នំពេញ! ជូនប្រជាពលរដ្ឋតាមមូលដ្ឋានបានដឹង

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញបានស្គាល់ថ្នាក់ដឹកនាំ ដែលជាអាព្យាបាលរបស់ខ្លួន អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» សូមបង្ហាញមុខ និងឈ្មោះអភិបាលខណ្ឌទាំង១៤រូបនៅរាជធានីភ្នំពេញ! ខណៈនៅរសៀលថ្ងៃនេះ អភិបាលខណ្ឌមួយចំនួន ត្រូវប្រកាសចូលកាន់តំណែង និងផ្ទេរភារកិច្ចថ្មីផងដែរ។ 

សូមជូនពរ និងសង្ឃឹមថា ប្រជាពលរដ្ឋ នឹងទទួលបានភាពកក់ក្តៅកាន់តែខ្លាំង ក្រោយទទួលអភិបាលខណ្ឌថ្មីនៅមូលដ្ឋានរបស់ខ្លួន! ហើយក៏មានជំនឿទុកចិត្តថា៖ លោក លោកស្រី អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ ឆ្លៀតលើកទូរស័ព្ទប្រជាពលរដ្ឋផង ក្រែងគាត់ត្រូវផ្តល់ដំណឹងណាមួយក្នុងមូលដ្ឋាន ពីបនល្បែង បទល្មើស ការប្រើហិង្សា ការរំលោភសិទ្ធបុគ្គល ។ល។ ប្រជាពលរដ្ឋខ្លះលើកឡើងថា៖ បើលោក ជា ពិសី អភិបាលខណ្ឌទួលគោក ខលមិនលើកទេ ចង់មន្តគ្រូណាមកទៀតក៏គាត់មិនងាយលើកដែរ! តើពិតមែនអត់លោកអភិបាល ឬចំលោកមានធុរៈ ទទួលទានអាហារជុំក្រុមគ្រួសារ ញាតិមិត្ត ? ៕

ដោយ៖ សហការី


ចែករំលែក៖