ព័ត៌មានទាន់ហេតុការណ៍៖

កងការពារព្រំដែនគោកលេខ ៤០២ បន្តចាត់តាំងកម្លាំងល្បាតការតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ និងត្រៀម កម្លាំងអន្តរាគមន៍រួចជាស្រេច ដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​កងទ័ព​ជើង​គោក​ នៃកងយោធពលខេមរភូមិន្ទ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជា ការកងការពារព្រំដែនគោកលេខ ៤០២ បានបន្តតាំងកម្លាំងដើរល្បាតសហការត្រួតពិនិត្យភូមិសាស្រ្ត និង ល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ 

ប្រភពដដែលបន្តថា​ ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវនិងមួយផ្នែកទៀត ដោយអនុវត្តតាមបទបញ្ជារបស់មេបញ្ជា ការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤  ក្នុងការត្រៀមចុះជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងយថាហេតុផ្សេងៗ។ 

សូមជម្រាបថា​ កម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ័ឯក ឃួន ភិរុណ មេកងការពារព្រំដែនគោកលេខ៤០២ បានប្រុងប្រៀបជាស្រេចនូវកងកម្លាំងអន្តរាគមន៍នៅហ្នឹងកន្លែងរងចាំបទបញ្ជា ក្នងការចុះជួយរាល់យថាហេតុនានា ក្នុងភូមិសាស្រ្តទទួលខុសត្រូវ របស់ខ្លួន ៕

ដោយ​៖សហការី​


ចែករំលែក៖