ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នាថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងអង្គសិក្ខាសាលាស្ដីពីការរៀបចំផែនការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទី៣ ទី៤ និងទី៥)
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់សារៈសំខាន់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ គឺកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ និងបន្ថយអត្រាមរណភាពបានខ្ពស់ និងបានអំពាវនាវឱ្យបន្តការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ “៣ការពារ និង៣កុំ” ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងបន្តរៀនរស់នៅជាមួយរស់នៅជាមួយ កូវីដ-១៩ តាមបែបគន្លងថ្មី ដែលនាំឱ្យមានការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ក៏បានជំរុញលើកទឹកចិត្ត នឹងផ្ដល់នូវវិធានការមួយចំនួនដល់ រដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ ក្នុងការពង្រីក និងពង្រឹង នូវការងារចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពសាំងសហគមន៍ឱ្យបានរឹងមាំ៕
ដោយ៖សហការី