ព័ត៌មានទាន់ហេតុការណ៍៖

កីឡា​បាល់ទាត់​ស្ត្រី​ឥណ្ឌា​ប្រឈម​មុខ​នឹង​អនាគត​មិន​ច្បាស់លាស់​ក្រោយ​ការ​ហាម​ឃាត់​របស់ FIFA

ចែករំលែក៖

កីឡាបាល់ទាត់ផ្នែកនារីរបស់ប្រទេសឥណ្ឌាស្ថិតក្នុងភាពអស់សង្ឃឹម និងភាពមិនប្រាកដប្រជាអំពីអនាគតបន្ទាប់ពីការហាមប្រាមរបស់ FIFA បានមើលឃើញថា ប្រទេសនេះបានដកខ្លួនចេញពីការប្រកួតអន្តរជាតិដ៏សំខាន់មួយ ហើយបានបង្ខំចាកចេញពីក្រុមដែលទើបនឹងបង្កើតថ្មីៗ

ស្ថាប័នគ្រប់គ្រងកីឡាពិភពលោក FIFA នៅសប្តាហ៍នេះ បានផ្អាកសហព័ន្ធបាល់ទាត់ជាតិឥណ្ឌា ដោយសារឥទ្ធិពលហួសហេតុពីភាគីទី៣ ដែលសមាគមសមាជិកត្រូវតែគ្មានការជ្រៀតជ្រែកផ្នែកច្បាប់ និងនយោបាយ។

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាទាំងអស់ (AIFF) ត្រូវបានញាំញីដោយបញ្ហាអភិបាលកិច្ច។ ការផ្អាកមិនកំណត់បានជះឥទ្ធិពលភ្លាមៗដល់កីឡាបាល់ទាត់ឥណ្ឌា ផ្នែកបុរស និងស្ត្រី ចាប់ពីអាជីពរហូតដល់ថ្នាក់មូលដ្ឋាន។

ការប្រកួតបាល់ទាត់នារីអាយុក្រោម១៧ឆ្នាំដែលគ្រោងនឹងចាប់ផ្តើមនៅប្រទេសឥណ្ឌានៅថ្ងៃទី១១ ខែតុលា នឹងមិនប្រព្រឹត្តទៅដូចការគ្រោងទុកនោះទេ។ ការផ្អាកនេះត្រូវបានគេសន្មត់ថា ជាការប្រកួតលក្ខណៈអន្តរជាតិរបស់ FIFA លើកដំបូងនៅក្នុងប្រទេសចាប់តាំងពីឆ្នាំ២០១៧

ការដាក់ទណ្ឌកម្មនេះក៏បានកើតឡើងស្របពេលជាមួយនឹងព្រឹត្តិការណ៍ Asian Football Championship Women’s Club Championship នៅប្រទេសអ៊ូបេគីស្ថានដែលជាកន្លែងក្រុមម្ចាស់ជើងឯកលីកឥណ្ឌា Gokulam Kerala FC កំពុងមានឈ្មោះដើម្បីដណ្តើមពានរង្វាន់ ពួកគេគ្រាន់តែបានដឹងអំពីការផ្អាករបស់ FIFA នៅពេលដែលជើងហោះហើររបស់ពួកគេបានចុះចតនៅ Tashkent ហើយត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតប្រជែង។

ប្រធានក្រុម Ashalati Devi ដែលជាប្រធានក្រុមជម្រើសជាតិនារី បានប្រាប់សារព័ត៌មាន India News ថា “យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងរយៈពេលខែចុងក្រោយនេះ ហើយកីឡាការិនីទាំងអស់ក៏កំពុងរៀបចំខ្លួនដើម្បីឈ្នះពានរង្វាន់ AFC ផងដែរ។ នាង​បាន​និយាយ​ដោយ​ពណ៌នា​ក្រុម​ថា ​ជា​ការ​លំបាក​ដោយសារ​រឿង​ទាំង​អស់​នេះ​ថា​ «​វា​នៅ​តែ​ជា​សុបិន​របស់​យើង​ក្នុង​ការ​លើក​ពាន»

ដោយ៖ ភារៈ(រូបភាព ៖ Reuters/AFP/CNA)


ចែករំលែក៖