ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមន្ដ្រីចំនួន ៤រូប ជាអភិបាលរងខេត្តមណ្ឌលគិរី

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមន្ដ្រីចំនួន ៤រូប ជាអភិបាលរងខេត្តមណ្ឌលគិរី រួមមានសម្រេច : 

មាត្រា ១ : តែងតាំងមន្ដ្រីរាជការចំនួន ០៤រូប ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគីរីដូចមានរាយនាមខាងក្រោមៈ

១- លោក នួន សារ៉ន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរងខេត្ត

២- លោក ស៊ន សារុន  ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត

៣- លោក ចាន់ រតនា  ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរងខេត្ត

៤- លោក ងិន សុវិមាន ឋានន្តរស័ក្ដិឧរួមមន្ត្រី ថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងទេសចរណ៍ ជាអភិបាលរងខេត្ត។ 

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ នឹងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖