ព័ត៌មានទាន់ហេតុការណ៍៖

គុយបាបញ្ជូនគ្រូពេទ្យប្រមាណ៥០០នាក់ទៅជួយដល់ប្រទេសអុីតាលី

ចែករំលែក៖

គុយបានឹងបញ្ជូនក្រុមគ្រូពេទ្យ រហូតដល់ជិត៥០០នាក់ទៅកាន់តំបន់ Calabria ភាគខាងត្បូងនៃប្រទេសអុីតាលី ដើម្បីបំពេញតម្រូវការខ្វះគ្រូពេទ្យនៅក្នុងតំបន់នេះ ។
តំបន់ Calabria បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលគុយបា ជួលគ្រួពេទ្យមានជំនាញផ្សេងគ្នា មកជួយដល់តំបន់នេះ។ តាមគម្រោងក្រុមគ្រូពេទ្យប្រមាណ១០ នាក់នឹងទៅកាន់ប្រទេសអុីតាលីនៅក្នុងខែកញ្ញាខាងមុខនេះ។
អភិបាលតំបន់ Calabria របស់ប្រទេសអុីតាលី លោក Roberto Occhiuto បានបញ្ជាក់ថា ក្រុមគ្រូពេទ្យគុយបានឹងជួយដល់ប្រទេសអុីតាលីក្នុងរយៈពេលដែលប្រទេសនេះជួបផលលំបាកយ៉ាងខ្លាំងក្នុងសម័យកាលនៃការឆ្លងរាលដាលកូវីដ-១៩។
លោក Roberto Occhiuto បង្ហាញពីទំនុកចិត្តទៅលើក្រុមគ្រូពេទ្យគុយបា ដែលជួយដល់តំបន់ Calabria ដោះស្រាយវិបត្តិកង្វះគ្រូពេទ្យព្យាបាលអ្នកជំងឺក្នុងតំបន់នេះ។
គុយបាជាប្រទេសដែលបញ្ជូនគ្រូពេទ្យទៅធ្វើការនៅក្រៅប្រទេសច្រើនជាងគេបំផុតនៅលើពិភពលោក ។

តាមការប្រកាសរបស់ក្រសួងសុខាភិបាលគុយបា
បានឱ្យដឹងថា ប្រទេសនេះមានគ្រូពេទ្យជាង៧៦ពាន់នាក់ ក្នុងចំណោមពលរដ្ឋជាង១១លាននាក់និងគិលានុបដ្ឋាកគិលានុបដ្ឋាយិកា៨៩ពាន់នាក់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​TTXVN


ចែករំលែក៖