កម្លាំងទាហានអាមេរិកនៅថ្ងៃទី ២៣ខែសីហាបានប្រកាសថា បានវាយប្រហារទៅលើទីតាំងនានាដែលមានកម្លាំងទាហានបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC) ស្ថិតនៅក្នុងខេត្ត Deir al-Zor នៃប្រទេសស៊ីរី ។
តាមការប្រកាសរបស់ទីបញ្ជាការមជ្ឈិមនៃកម្លាំងទាហានអាមេរិក បានឱ្យដឹងថា ការវាយប្រហារតាមដែនអាកាសនោះគឺក្នុងគោលដៅ ការពារកម្លាំងទាហានអាមេរិក គេចផុតពីការវាយប្រហារពីក្រុមឧទ្ទាមគាំទ្រដោយអុីរ៉ង់។
ការវាយប្រហារនោះក៏ជាការឆ្លើយតបផងដែរចំពោះឧប្បត្តិហេតុដែលបានកើតឡើងកាលពីថ្ងៃទី១៥ ខែសីហា ពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះដ្រូនលើបរិវេណដែលគ្រប់គ្រងដោយក្រុមចម្រុះ និងក្រុមអ្នកប្រយុទ្ធស៊ីរីគាំទ្រដោយ សហរដ្ឋអាមេរិក បើទោះជាការវាយប្រហារនេះមិនបានបណ្តាលឱ្យមានអ្នករងរបួសក៏ដោយ។
តែយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍របស់យោធាសហរដ្ឋអាមេរិកខាងលើនេះ មិនបានបញ្ជាក់ថា តើមានអ្នកស្លាប់ ឬអត់នោះទេក្នុងការវាយប្រហាររបស់ខ្លួននៅក្នុងទីក្រុង Deir al-Zor នោះ៕ ដោយ៖ ធីរីណា
រូបថត ៖ REUTERS