ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះថា៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងអ្នកបើកបរយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យរកសារធាតុញៀនអ្នកបើកបររថយន្ត ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ។
ជាក់ស្ដែងចំពោះគោលដៅនេះផងដែរ ការជិះបញ្រ្ជាស់មានចំនួនច្រើន ពេលកម្លាំងចុះអនុវត្តច្បាប់ បានកាត់បន្ថយយ៉ាងច្រើន ចំពោះអ្នកបើកបរបញ្រ្ជាស់យានយន្តគ្រប់ប្រភេទ នៅលេីផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៨ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ និងចន្លោះបង្គោលគីឡូម៉ែត្រលេខ២២០ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ជាមួយគ្នានោះ នៅថ្ងៃដដែលនេះ លោកវរសេនីយ៍ទោ គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងអាណាព្យាបាល និងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងរូបសញ្ញាចរាចរណ៍ផ្លូវគោក ជូនដល់លោកគ្រូ-អ្នកគ្រូ និងបានណែនាំអំពីផ្លាកសញ្ញាចរាចរណ៍ផ្លូវគោកសំខាន់ៗ មួុយចំនួន ដេីម្បីផ្សព្វផ្សាយបន្ថែមដល់ប្អូនៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាផ្សារលើ ៕
ដោយ៖សហការី