ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យតែងតាំង លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ ជាអគ្គលេខាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ជំនួសលោក អ៉ីវ លាង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ គឺសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ ជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ជំនួសលោក អ៉ីវ លាង ដែលត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។ 

ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់:

មាត្រា១ : តែងតាំងមុខតំណែងមន្ត្រីរាជការ និងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្រសួងមហាផ្ទៃ ចំនួន ០២រូប ៖

១-លោក អុីវ លាង ពីអគ្គាធិការ នៃអគ្គាធិការដ្ឋាន មកជាអនុរដ្ឋលេខាធិការ នៃក្រសួង មហាផ្ទ

 ២-លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អត្តលេខ ០៤៤៤៥ អគ្គាធិការរង មកជាអគ្គាធិការ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ។

មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖