ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេស សិក្ខាសាលាស្ដីពី «Diplomacy in Cyberspace: Thriving through geopolitical storms» នៅសណ្ឋាគារ Hyatt Regency Phnom Penh

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងលើផេកផ្លូវការថា, នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រោមការអនុវត្តគម្រោង «ការអភិវឌ្ឍសមត្ថភាពលើវិស័យការទូតតាមប្រព័ន្ធបច្ចេកវិទ្យា» ក្នុងក្របខណ្ឌពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំសិក្ខាសាលាស្ដីពី «Diplomacy in Cyberspace: Thriving through geopolitical storms» នៅសណ្ឋាគារ Hyatt Regency Phnom Penh។ 

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា, សិក្ខាសាលានេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោកស្រី យិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញបិទកម្មវិធីដោយ លោក ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។ 

ដោយ ៖ សិលា


ចែករំលែក៖