ខេត្តព្រះសីហនុ ៖ ជា(ដំណឹងបឋម) សមត្ថកិច្ចបានប្រាប់ថា ក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់នៅក្រុងព្រះសីហនុ លង់ទឹកសមុទ្រស្លាប់ចំណែក២នាក់ទៀត រួចផុតពីគ្រោះភ័យ ក្នុងពេលក្មេងប្រុសទាំង៣នាក់នាំគ្នាចុះលេងទឹកសមុទ្រនៅចុងឆ្នេរអូរឈើទាលក្រុងព្រះសីហនុ ពេលមានរលកខ្លាំង ល្ងាចថ្ងៃ២៤សីហា២០២២នេះ។
ក្រោយកើតហេតុ សាកសពក្មេងរងគ្រោះបានរសាត់បាត់ ហើយភ្លាមសមត្ថកិច្ចនិងក្រុមសង្គ្រោះ រួមមានខាងម៉ូតូទឹក និងក្រុមការងារសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រក៏បានបញ្ចេញអូបរ័ល្បឿនលឿនចុះទៅអន្តរាគមន៌ជួយស្វែងរកសាកសព ហើយបច្ចុប្បន្នសាកសពបានរកឃើញហើយ។
សូមបញ្ជាក់ថា, មេត្តាបងប្អូន ទៅកម្សាន្តនៅសមុទ្រ ប្រុងប្រយ័ត្នអោយបានខ្ពស់ ខណៈរលកទឹកសមុទ្រ បោកបក់ ឡើងខ្ពស់ ងាយនឹងគ្រោះថ្នាក់ ពិសេស ចូលរួមអនុវត្តតាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ច ៕
ដោយ ៖ សិលា