ខេត្តបាត់ដំបង ៖ តាមប្រភពព័ត៌មានពីអាជ្ញាធរបានដឹងថា÷ ការអនុវត្តន៍វិធានការច្បាប់នេះធ្វើឡើងនៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចច្រកចូលមុខប្រាសាទបាណន់ ឋិតក្នុងតំបន់រដ្ឋបាលស្រុកបាណន់ ខេត្តបាត់ដំបង។
ជាលទ្ធផលក្នុងការអនុវត្តន៍ច្បាប់នេះអាជ្ញាធរ រួមទាំងសមត្ថកិច្ចចម្រុះបានរុះរើតូប ឬរោងលក់ដូររបស់ក្រុមអាជីវករមានចំនួន ១៧រោង ដែលសាងសង់គ្មានរបៀបរៀបរយប៉ះពាល់ទៅដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាអន្លើ។
ការប្រើវិធានការច្បាប់ខាងលើនេះមានការចូលរួមពីប្រជាពលរដ្ឋ ក្រុមអ្នកលក់ដូរម្ចាស់រោងទាំងអស់ ព្រោះមុនអនុវត្តច្បាប់អាជ្ញាធរបានជូនដំណឹងជាច្រើនលើកមកហើយ ៕
ដោយ ៖ ស សារ៉េត