ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំង និងប្រគល់ភារកិច្ចជានាយករដ្ឋបាលចំនួន១០រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានានៃរាជធានីភ្នំពេញ។ នេះបើតាមប្រកាសដែលអង្គភាពសារព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ។
ជាក់ស្ដែងនៅក្នុងលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន ១០រូប ជានាយករដ្ឋបាលនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ ដូចមានរាយនាមខាងក្រោម ៖
១-លោក ហែម ឬទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជានាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅ។
២-លោក កេត រតនា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ ជានាយករដ្ឋបាលសាលាខណ្ឌជ្រោយចង្វារ
៣-លោក ស្រេង គីមស្រ៊ន ឋានន្តរស័ក្ដិក្រមការដើមខ្សែ ថ្នាក់លេខ៣ ជានាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ
៤-លោក ស៊ីម តុលា ឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខណ្ឌដង្កោ
៥-លោក កេង ថា ឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខណ្ឌដង្កោ
៦-លោក ឈួន ឆាយារិទ្ធ ឋានន្តរស័ក្ដិក្រមការដើមខ្សែ ថ្នាក់លេខ៤ ជានាយករដ្ឋបាលសាលាខណ្ឌ
៧-លោក ហេង សុផាន់ណា ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខណ្ឌកំបូល
៨-លោក នួន ច័ន្ទឡុង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខណ្ឌសែនសុខ
៩-លោក លីម សាម៉ីឌី ឋានន្តរស័ក្ដិក្រមការដើមខ្សែ ថ្នាក់លេខ៤ ជានាយករដ្ឋបាលសាលាខណ្ឌ ឫស្សីកែវ
១០-លោក ជាង សុភ័ស្ស ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខណ្ឌទួលគោក។
បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ១ខាងលើ ត្រូវអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖សហការី