ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តបាត់ដំបង នឹងរៀបចំប្រារព្ធពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប នៅថ្ងៃចេញ ព្រះវស្សា នាថ្ងៃអាទិត្យ-ចន្ទទី៩-១០ ខែតុលា ខាងមុខ !

ចែករំលែក៖

ខេត្តបាត់ដំបង ៖ គណៈកម្មការរៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២២ មានកិត្តិយសសូម គោរពជម្រាបជូន ព្រះថេរានុថេរគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត លោក លោកស្រី អ្នកនាង កញ្ញា ពាណិជ្ជករ អាជីវករ និងប្រជា ពលរដ្ឋទូទាំងខេត្តបាត់ដំបងមេត្តាជ្រាបថា: ខេត្តបាត់ដំបង នឹងរៀបចំប្រារព្ធពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប នៅថ្ងៃចេញ ព្រះវស្សា នាថ្ងៃអាទិត្យ-ចន្ទ ១៤-១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៩-១០ ខែ តុលា ឆ្នាំ២០២២ នៅតាមបណ្តោយស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីស្ពានសម្តេចក្រឡាហោម ស ខេង រហូតដល់ស្ពានថ្មថ្មី។ ដើម្បីឱ្យពិធីនេះមានភាពអធិកអធម និងប្រកបដោយបរិយាកាសសប្បាយរីករាយ គណៈកម្មការរៀបចំ ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២២ . សូមនិមន្ត និងសូមគោរពអញ្ជើញព្រះថេរានុថេរ គ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត លោក លោកស្រី អ្នកនាង កញ្ញា ពាណិជ្ជករ អាជីវករ ចូលរួមក្នុងពិធីនេះឱ្យបានច្រើនកុះករ ៕


ដោយ ៖ សិលា


ចែករំលែក៖