ព័ត៌មានទាន់ហេតុការណ៍៖

នារីភេទទីបីម្នាក់បើករថយន្តបញ្ច្រាសទិសដៅចរាចរណ៍ទៅបុកម៉ូតូបណ្ដាលឱ្យរងរបួសធ្ងន់ពីរនាក់

ចែករំលែក៖

ភ្នំពេញ ៖ នារីភេទទីបីម្នាក់បើករថយន្តបញ្រ្ចាសទិសដៅចរាចរណ៍ទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យអ្នកជិះម៉ូតូពីរនាក់រងរបួសធ្ងន់។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកZOOMER- X ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HI- 0394 បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2BM-0411 បើកបរដោយនារីភេទទីបីម្នាក់បានបើកបញ្ច្រាសទិសដៅចរាចរណ៍ពីជើងទៅត្បូងទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូពីរនាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖