ព័ត៌មានទាន់ហេតុការណ៍៖

កាំជ្រួចមីសុីល Iskander វាយប្រហារចំស្ថានីយរថភ្លើងសម្លាប់ទាហានអ៊ុយក្រែន២០០នាក់

ចែករំលែក៖

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov នៅថ្ងៃទី២៥ ខែសីហា បានបញ្ជាក់ថា កាំជ្រួចមីស៊ីល Iskander បានវាយប្រហារចំគោលដៅនៅស្ថានីយរថភ្លើងមួយកន្លែង ក្នុងតំបន់ Dnepropetrovsk សម្លាប់ទាហានអ៊ុយក្រែន២០០នាក់ ។
ឧត្តមសេនីយ៍ Igor Konashenkov បានបញ្ជាក់ថា «ការវាយប្រហារដោយមីស៊ីល Iskander ទៅលើទីតាំងយោធា នៅស្ថានីយរថភ្លើង Chaplino ក្នុងតំបន់ Dnepropetrovsk ភាគខាងកើតប្រទេសអ៊ុយក្រែនធ្វើឱ្យកម្លាំងទាហានអ៊ុយក្រែន ប្រមាណ២០០នាក់ស្លាប់ និងសម្ភារសឹកមួយចំនួនធំរងការបំផ្លាញពេលកំពុងធ្វើដំណើរទៅកាន់តំបន់ Donbass។ លោក Igor Konashenkov បញ្ជាក់ថា មីស៊ីលIskander ផលិតឡើងអាចកម្ទេចចំគោលដៅ ។
ការប្រកាសខាងលើកើតឡើងក្រោយពេលមន្ត្រីអ៊ុយក្រែនប្រកាសថា មានពលរដ្ឋ២៥នាក់ស្លាប់ដោយសារមានការវាយប្រហារដោយមីស៊ីលពីប្រទេសរុស្ស៊ីទៅលើស្ថានីយរថភ្លើងនៅតំបន់ភាគខាងកើតអ៊ុយក្រែន។
លោក Igor Konashenkov បានបញ្ជាក់ថា រុស្ស៊ីក៏បានបើកការវាយប្រហារដោយមីស៊ីលមានកម្រិតចំគោលដៅខ្ពស់ទៅលើទីតាំង ក្នុងតំបន់ Novy Bug (Nikolayev) បានបំផ្លាញទីបញ្ជាការនៃកងកម្លាំង Kakhovka សម្លាប់ទាហានអ៊ុយក្រែន ៦៤នាក់ ៕ ដោយ៖ ធីរីណា

រូប​ថត​ :​ tinmor-247.com

រូប​ថត​ :​ m.soha.vn


ចែករំលែក៖