ភ្នំពេញ ៖ នៅលើប្រព័ន្ធ Telegram សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញអ្នកផ្តល់រូបថត ចំនួន ៤ សន្លឹកនោះ ហើយដកស្រង់សំដីអ្នកផ្ញើរូបមកបញ្ជាក់ថែមទៀតយ៉ាងដូច្នេះថា៖ ខ្ញុំបាទសូមគោរពអនុញ្ញាតជម្រាបជូនសម្តេចពុក មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា រូបថតទាំង៤សន្លឹកនេះ គឺថតដោយអ្នកថតរូប២ផ្សេងគ្នា ។ រូបទាំង៤សន្លឹកនេះ ថតនៅក្នុងកម្មវិធី INDONESIA-CAMBODIAN WAR-PEACE TALKS ក្នុងឆ្នាំ ១៩៩០ ក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ។ ក្នុងនោះ រូបថត២សន្លឹកដែលសម្តេចពុកមានស្លាក Delegate ពណ៌លឿង គឺត្រូវបានថតនៅក្នុងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ១៩៩០ ដោយលោក Kraipit PHANVUT ។ ចំណែករូបថត២សន្លឹកទៀតគឺត្រូវបានថតនៅក្នុងថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ១៩៩០ ដោយលោក Francis SILVAN ។
តាមរយះការបកស្រាយនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ សូមអរគុណចំពោះការស្រាវជ្រាវលើរូបថតនេះដែលខ្ញុំចាត់ទុកថាត្រឹមត្រូវ។
សម្តេចតេជោបន្តថា៖ ប្រជុំក្នុងខែកុម្ភៈ១៩៩០គឺប្រជុំក្រោយបើកប្រជុំសន្និសីទប៉ារីសមិនជោគជ័យ។ ការប្រជុំមានការចូលរួមពីសហប្រធានសន្និសីទប៉ារីសបារាំងនិងឥណ្ឌូណេសុីថែមទាំងតំណាងពិសេសអគ្គលេខាអង្គការសហប្រជាជាតិនិងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ការ៉េត អេវិន។បណ្តាប្រទេសអាស៊ាន៦និងប្រទេសឥណ្ឌូចិន៣។ការប្រជុំនេះគេឱ្យឈ្មោះថាការប្រជុំក្រៅផ្លូវការអំពីកម្ពុជាដែលហៅកាត់ថា(IMC)។
សម្តេចតេជោ បន្តថា៖ នេះជាការប្រជុំដែលគួរឱ្យចងចាំដែលយើងប្រជុំរហូតម៉ោង២និង៣០នាទីទៀបភ្លឺហើយខ្ញុំធ្វើសន្និសីទសារព័ត៌មាននៅម៉ោង៣ទៀបភ្លឺ។
ឯការប្រជុំមួយទៀតនៅខែកញ្ញា១៩៩០នៅហ្សាកាតាឥណ្ឌូណេសុីដដែលតែការប្រជុំលើកនេះក្រៅពីភាគីកម្ពុជាមានការចូលរួមតែអាលីអាឡាតាស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេសុីប៉ុណ្ណោះដែល
លទ្ធផលសំខាន់គឺរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់(SNC)តាមរូបមន្ត6+6ឬ6+2+2+2បន្ទាប់ពីការចុះហត្ថលេខាបង្កើតនៅតូក្យូប្រទេសជប៉ុន។បន្ទាប់ពីមានសមាសភាពSNCមកប្រជុំនៅស្ថានទូតកម្ពុជានៅទីក្រុងបាងកកប្រទេសថៃក្នុងខែកញ្ញា១៩៩០ដដែល។
សម្តេចតេជោ លើកឡើងថា៖ ដូចបានរៀបរាប់រូបថតនេះខ្ញុំទើបមានអាយុ៣៨ឆ្នាំបន្ទាប់ពីធ្វើនាយករដ្ឋមន្ត្រីបាន៥ឆ្នាំ ៕
ដោយ ៖ សុខ ខេមរា